ការវិភាគ៖ “វាពិបាកក្នុងការគិតក្នុងរយៈពេលពី ៥០-៦០ ថ្ងៃ ដែលអ្នកអាចធ្វើអ្វីមួយ ដែលមានលក្ខណៈស្ថាបនា ប៉ុន្តែអ្នកអាចធ្វើអ្វីដែលជាការបំផ្លិចបំផ្លាញ” ដែលនេះជាការធៀបទៅនឹង ការដឹកនាំជិតផុតអំណាច ជុំវិញការផ្លាស់ប្ដូរគោលនយោបាយ ការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ក្រុមអ្នកតវ៉ាបានដុតរូបភាព របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន និងប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹង ការសម្លាប់លោក Mohsen Fakhrizadeh នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់
វាមិនមែនជារឿងចម្លែកនោះទេ សម្រាប់ប្រធានាធិបតី មុនចាកចេញពីតំណែង ដើម្បីព្យាយាមធ្វើអ្វីដែលខ្លួនចង់បាន តាមរយៈសេចក្តីសម្រេចចិត្ត គោលនយោបាយការបរទេសជាមួយ នឹងការរីកចម្រើនចុងក្រោយ នៃប្រតិបត្តិរបស់ពួកគេ។
ប៉ុន្តែអ្នកសង្កេតការណ៍ខ្លះភ័យខ្លាច ថាប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលមិនសប្បាយចិត្ត ដែលនៅតែអះអាងថា ជាជ័យជំនះកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីចងដៃចងជើងប្រធានាធិបតី ជាប់ឆ្នោតលោក ចូ បៃដិន និងបង្កើតចក្ខុវិស័យអន្តរជាតិរបស់អាមេរិក សម្រាប់រយៈពេលជាច្រើនខែ ប្រសិនបើមិនដល់ឆ្នាំខាងមុខ។
អតីតប្រធានអគ្គសេនាធិការចម្រុះបានប្រាប់ NBC ថា “វាពិបាកក្នុងការគិតក្នុងរយៈពេល ៥០-៦០ ថ្ងៃដែលអ្នកអាចធ្វើអ្វីមួយ ដែលមានលក្ខណៈស្ថាបនា ប៉ុន្តែអ្នកក៏អាចធ្វើអ្វីដែល ជាការបំផ្លិចបំផ្លាញផងដែរ” ។
រហូតដល់ការចូលកាន់តំណែងរបស់លោក បៃដិន នៅថ្ងៃទី២០ ខែមករា លោក ត្រាំ គឺស្ថិតក្នុងសិទ្ធិរបស់លោក ក្នុងការប្រើអំណាចប្រធានាធិបតី ដើម្បីជំរុញគោលដៅគោលនយោបាយ រដ្ឋបាលរបស់លោក នៅក្នុងកន្លែងដូចជាអ៊ីរ៉ង់អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ជាដើម។
ខណៈដែលអ្នកកាន់តំណែងមុនៗ របស់លោក ត្រាំ ជាច្រើនមិនមានការខ្មាស់អៀន ក្នុងការបន្តរបៀបវារៈរបស់ពួកគេ ដោយមិនគិតពីថាតើ អ្នកស្នងតំណែងរបស់ពួកគេ យល់ព្រមនឹងពួកគេទេ ចលនារបស់ប្រធានាធិបតី គឺអស្ចារ្យជាងបទដ្ឋាន នេះបើយោងតាមអ្នកជំនាញ មួយចំនួនបានលើកឡើង ៕
ដោយ ឈូក បូរ៉ា