បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានធ្វើការថ្លែងកោតសរសើរយ៉ាងខ្លាំង ទៅដល់ភាពជោគជ័យនៃការបោះឆ្នោត ប្រកបដោយនីតិប្បញ្ញត្តិ របស់ប្រទេសដោយនិយាយថា យុគសម័យថ្មីកំពុងកើតនៅក្នុងប្រទេស ហើយជាពិសេសក្នុងនោះផងដែរ លោកក៏បានអំពាវនាវ ឱ្យក្រុមប្រឆាំងត្រឡប់មក
ធ្វើការការសន្ទនានយោបាយគ្នា ឡើងវិញផងដែរ។
លោក Maduro បាននិយាយថា ចាប់ផ្តើមពីថ្ងៃនេះតទៅយុគសម័យថ្មី បានកើតនៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយយើងកំពុងផ្តល់ ឱ្យពលរដ្ឋយើងនូវឱកាស ដើម្បីចាប់ផ្តើមដំណើរការប្រជាធិបតេយ្យ ពិតប្រាកដមួយសម្រាប់ការងើបឡើងវិញ នូវមាតុភូមិជាទីស្រឡាញ់
របស់អ្នកទាំងអស់គ្នា ។
ក្នុងនោះផងដែរលោកបានបន្ថែមថា ទោះបីក្រុមអំពើហឹង្សាក្នុងប្រទេស បានគំរាមធ្វើសកម្មភាពបំផ្លិចបំផ្លាញ ដើម្បីបិទការិយាល័យបោះឆ្នោតមួយ ចំនួនក៏ដោយប៉ុន្តែជាលទ្ធផល គឺមិនមានឧប្បត្តិហេតុកើតឡើង ណាមួយឡើយហើយមណ្ឌលបោះឆ្នោត ទាំងអស់នៅតែបើកចំហជាធម្មតា ៕
ប្រែសម្រួល៖ ស៊ុន លី