បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមមន្រ្តីនៅក្នុងប្រទេសឥណ្ឌា កំពុងចាប់ផ្តើមបើកការស៊ើបអង្កេត រកមូលហេតុមួយអំពីជំងឺម្យ៉ាង ដែលមកដល់ពេលនេះ នៅមិនត្រូវបានគេកំណត់អត្តសញ្ញាណ បាននៅឡើយហើយវាបាន បណ្តាលឱ្យមនុស្សជាង ១៤០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីចុងសប្តាហ៍។
គ្រូពេទ្យបាននិយាយថា អ្នកជំងឺដែលមានប្រភពមកពីតំបន់ Andhra Pradesh មានរោគសញ្ញាជាច្រើន ចាប់រាប់ពីការក្អួតចង្អោរ រហូតដល់សន្លប់។ មកដល់ពេលនេះចំនួន គ្រែនៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងតំបន់ Eluru ត្រូវបានរៀបចំបន្ថែមក្នុង ករណីចាំបាច់ដែលគេជឿជាក់ នឹងអាចកើតឡើងបន្ថែមទៀត។
គួរឲ្យដឹងដែរថា ជំងឺនេះបានកើតឡើង នៅចំពេលដែលប្រទេសឥណ្ឌា កំពុងបន្តប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃវិរុសកូវីដ១៩ នៅឡើយហើយប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អ្នកជំងឺទាំងនោះបានធ្វើតេស្តរកកូវីដ១៩ ប៉ុន្តែជាលទ្ធផលគឺសុទ្ធអវិជ្ជមានប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី