ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ២៤នាក់រងរបួស ដោយសារបំផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ថា យ៉ាងហោចណាស់មនុស្សចំនួន ២៤នាក់បានរងរបួស ដោយសារការបំផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន ។

ប៉ូលិសក្នុងស្រុកបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន ២៤នាក់បានរងរបួស នៅក្នុងគ្រាដែលមានការ បំផ្ទុះគ្រាប់បែកនៅលើរថយន្ត នៅក្រៅស្នាក់ការប៉ូលិស នៅខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ ។

ទាក់ទិននឹងការបំផ្ទុះនេះដែរ មិនទាន់មានការអះអាងពីទង្វើ របស់ក្រុមណាមួយនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាកមរា

To Top