ព័ត៌មានអន្តរជាតិ

អាមេរិកកំពុងរៀបចំ ទណ្ឌកម្មថ្មី លើមន្ត្រីចិនជុំវិញ ការបង្ក្រាបនៅហុងកុង

បរទេស៖យោងតាមប្រភពចំនួន៣រួមទាំងមន្ត្រីអាមេរិក ដែលដឹងពីបញ្ហា បានឲ្យដឹងថា សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមរៀបចំ ដាក់ទណ្ឌកម្ម លើមន្ត្រីចិនជាច្រើននាក់ ជុំវិញរឿងតួនាទីរបស់ពួកគេ ក្នុងការដែលប៉េកាំង ដកសិទ្ធិសមាជិកសភាមកពីក្រុមប្រឆាំងនៅហុងកុង។

ប្រភពព័ត៌មានពីរបាននិយាយប្រាប់ថា មនុស្សរហូតដលទៅ១៤នាក់ ដែលរួមបញ្ចូលទាំងមន្ត្រីរដ្ឋសភាចិន និងសមាជិកបក្សកុម្មុយនិស្តចិន នឹងទំនបជាត្រូវផ្តោតគោលដៅលើ ដោយវិធានការនានា ដូចជាការបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មផ្នែកហិរញ្ញវត្ថុជាដើម។

ប៉ុន្តែយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមាន នៅមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕ប្រែសម្រួល៖ប៉ាង កុង

To Top