ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន សង្ឃឹមថា គោលនយោបាយ អាមេរិក លើប្រទេសចិន នឹងវិលត្រឡប់ ក្រោយវិញ

បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកសង្ឃឹមនិងជឿជាក់ថា គោលនយោបាយសហរដ្ឋអាមេរិកលើប្រទេសចិន នៅទីបំផុត អាចនឹងវិលត្រឡប់ទៅរកភាពសមហេតុផលវិញ។

ថ្លែងប្រាប់ទៅកាន់ក្រុមថ្នាក់ដឹកនាំពាណិជ្ជកម្មមកពីក្រុមហ៊ុនសហរដ្ឋអាមេរិក លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋចិនផងនោះ បាននិយាយថា ប្រទេសទាំងពីរ គួរតែគោរពប្រវត្តិសាស្ត្រ ផលប្រយោជន៍ស្នូល និង ប្រព័ន្ធនិងផ្លូវដែលប្រជាជនជ្រើសរើសរបស់គ្នានឹងគ្នា នៅពេលធ្វើការគ្រប់គ្រងលើការខ្វែងគំនិតនិងជម្លោះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានមានប្រសាសន៍បន្ថែមទៀតដូច្នេះថា “ប្រទេសចិននិងសហរដ្ឋអាមេរិក អាចនឹងសហការគ្នាទាំងស្រុង លើវិស័យនានា ដូចជាការគ្រប់គ្រងរោគរាតត្បាត ការងើបឡើងវិញនៃសេដ្ឋកិច្ច និងបញ្ហាបម្រែបម្រួលអាកាសធាតុ៕ប្រែសម្រួល៖ប៉ាង កុង

To Top