Covid-19

ទ័ពអាកាសថៃ ប្រើយន្តហោះគ្មានមនុស្សបើក ស្វែងរកអ្នកឆ្លងដែនខុសច្បាប់ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ពីមីយ៉ាន់ម៉ា

បរទេស៖ យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន របស់កងទ័ពអាកាសប្រទេសថៃ កំពុងត្រូវបានប្រើទៅលើការយាមល្បាត តាមអាកាសនៅតាមព្រំដែន ជាមួយប្រទេសមីយ៉ាន់ម៉ា ជាពិសេសលើការឆ្លងកាត់តាមធម្មជាតិ ដើម្បីរកអ្នកឆ្លងកាត់ព្រំដែនខុសច្បាប់ និងការពារការរីករាលដាលនៃវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Jakrapong Chanphengphen មជ្ឈមណ្ឌលសន្តិសុខ ប្រតិបត្តិការបន្ទាន់របស់ កងយោធពលខេមរភូមិន្ទ បានបង្ហាញព័ត៌មាននៅថ្ងៃច័ន្ទនេះ នៅឯមជ្ឈមណ្ឌលទំនាក់ទំនង សាធារណៈជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល សាធារណៈក្នុងខេត្ត Nonthaburi។

លោកបាននិយាយថា ការប្រើប្រាស់ដ្រូនពីលើអាកាស គឺជាវិធានការមួយក្នុងចំណោម វិធានការផ្សេងៗដែលត្រូវអនុវត្ត ដើម្បីបញ្ឈប់ការឆ្លងរាលដាល នៃវីរុសឆ្លងតាមព្រំដែនជាមួយមីយ៉ាន់ម៉ា ដែលលាតសន្ធឹងប្រវែង ២៤០០គីឡូម៉ែត្រ។

វិធានការផ្សេងទៀតរួមមាន ការតំឡើងកាំមេរ៉ាឃ្លាំមើល និងរនាំងបន្ថែម ដូចជារបងលួសបន្លា ដើម្បីកំណត់ចំនួនចំណុចចូល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top