បរទេស៖ ស្ត្រីអាយុ ៩០ ឆ្នាំម្នាក់មកពីប្រទេស Northern Ireland បានក្លាយជាមនុស្សដំបូងគេ នៅលើពិភពលោកដែលបាន ទទួលវ៉ាក់សាំងការពារវីរុសកូវីដ១៩ ពីក្រុមហ៊ុន Pfizer / BioNTech Covid នៅក្រៅលក្ខខណ្ឌសាកល្បង ដែលជាការចាប់ផ្តើមនៃកម្មវិធី ចាក់វ៉ាក់សាំងដ៏ធំរបស់ចក្រភពអង់គ្លេស។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Margaret Keenan មកពី ទីក្រុង Enniskillen បាននិយាយថា លោកស្រីមានអារម្មណ៍ថា មានឯកសិទ្ធិខ្លាំងណាស់ ក្នុងការទទួលបានការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យ University នៃទីក្រុង Coventry ។
មណ្ឌលនៅចក្រភពអង់គ្លេសនឹង ចាក់វ៉ាក់សាំងអ្នកដែលមានអាយុជាង ៨០ឆ្នាំ និងបុគ្គលិកសុខាភិបាល និងថែទាំ មួយចំនួន។
រឿងរ៉ាវព័ត៌មានទាន់ហេតុការណ៍នេះ កំពុងត្រូវបានធ្វើបច្ចុប្បន្នភាពហើយ ព័ត៌មានលម្អិតបន្ថែមទៀតនឹង ត្រូវចេញផ្សាយនាពេលឆាប់ៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា