បរទេស ៖ យោងតាមការបញ្ជាក់ របស់មន្ត្រី នៃការិយាល័យរបស់មេដឹកនាំកំពូល នៃប្រទេស អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃចន្ទនេះ បានចេញមកបញ្ជាក់បដិសេធ នូវព័ត៌មាន ដែលបានអះអាងថា មេដឹកនាំរូបនេះកំពុង ស្ថិតនៅក្នុងស្ថានភាព សុខភាពដ៏អាក្រក់។
សេចក្តីប្រកាស ដែលត្រូវធ្វើឡើងតាមរយៈបណ្តាញសង្គម Twitter លោក Mehdi Fazeili បានបញ្ជាក់បែបនេះថា ទោះបីជាសត្រូវ របស់យើងពេញចិត្ត ឬពេញចិត្ត ប៉ុន្តែជាក់ស្តែងមេដឹកនាំកំពូល របស់យើងគឺកំពុងស្ថិត នៅក្នុងស្ថានភាពសុខភាព ដ៏ល្អជាប្រក្រតី និងកំពុងធ្វើការងារជាប្រចាំថ្ងៃ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃសៅរ៍កាលពីចុងសប្តាហ៍ កាសែតអាមេរិក Newsweek បានចេញផ្សាយថា លោក Khamenei បានចាប់ផ្តើមធ្វើការផ្ទេរអំណាច របស់គាត់ហើយទៅកាន់កូនប្រុស ដែលមានឈ្មោះថា Mojtaba ដោយសារតែបញ្ហាសុខភាព របស់លោក ៕
ប្រែសម្រួល៖ស៊ុនលី