បរទេស៖ តាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិក បានអោយដឹងថា ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានជ្រើសរើស ឧត្តមសេនីយ៍ចូលនិវត្តន៍ គឺលោក Lloyd Austin ធ្វើជារដ្ឋមន្រ្តីការពារជាតិ របស់លោក ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើមានការបញ្ជាក់ពីព្រឹទ្ធសភា, លោកឧត្តមសេនីយ៍ Austin ដែលមានអាយុ ៦៧ ឆ្នាំ នឹងក្លាយជាជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ដំបូងដែលដឹកនាំមន្ទីរ បញ្ចកោណ។
ឧត្តមសេនីយ៍ Austin ដែលដឹកនាំបញ្ជាការកណ្តាល អាមេរិកក្នុងអំឡុង ពេលរដ្ឋបាលអូបាម៉ា នឹងត្រូវការការលះបង់ សមាជិកសភា ព្រោះវាមានរយៈពេលតិចជាង ៧ ឆ្នាំចាប់តាំងពីលោកចូលនិវត្តន៍ ។
បើតាមសេចក្តីរាយការណ៍ គឺថា ការសម្រេចចិត្ត របស់លោក បៃដិន បានកើតឡើងពីរសប្តាហ៍ បន្ទាប់ពីលោកបានប្រកាសពីសមាសភាព សមាជិកជាន់ខ្ពស់ដទៃទៀត នៃក្រុមសន្តិសុខជាតិ របស់លោក ៕
ប្រែសម្រួលៈ ណៃ តុលា