វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Robert O’Brien បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកូរ៉េខាងជើង មិនបានចូលរួមក្នុងការ រីកសាយអាវុធ ក្នុងកម្រិតណាមួយឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានយុនហាប់ ។
លោក O’Brien បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយទស្សនាវដ្តី តាមប្រព័ន្ធអ៊ីនធឺណិត របស់សហរដ្ឋអាមេរិកថា “វាជាការប្រថុយប្រថានដ៏គ្រោះថ្នាក់ សម្រាប់លោក គីម ជុងអ៊ុន ក្នុងការធ្វើអាជីវកម្ម រីកសាយអាវុធនុយក្លេអ៊ែរ ។ វាជាអ្វីដែលខ្ញុំសង្ឃឹមថា នឹងមិនកើតឡើងឡើយ អត់ឃើញការកើតឡើង នៅចំណុចនេះទេ” ។
លោកត្រូវបានគេដកស្រង់សម្តីដោយថា“ ខ្ញុំគិតថាប្រជាជនកូរ៉េខាងជើង យល់ថាប្រសិនបើពួកគេចាប់ផ្តើម រីកសាយភាយនៅលើទ្រង់ទ្រាយធំ ទាំងមីស៊ីលផ្លោង ឬប្រព័ន្ធចែកចាយ ឬអាវុធ ដែលស្ថិតក្នុងស្ថានភាពអាក្រក់បំផុត នៃការបំផ្លាញទ្រង់ទ្រាយធំ ជាពិសេសផ្នែកនុយក្លេអ៊ែរ ឬជីវសាស្រ្ត ឬគីមីផងនោះ ខ្លួនពិតជាកំពុងឆ្លងកាត់ខ្សែ ក្រហមមិនមែនសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិនោះទេ” ៕
ដោយ ឈូក បូរ៉ា