បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់អ៊ីរ៉ាក់ បានរាយការណ៍កាលពីថ្ងៃចន្ទថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១.៨១៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់៥៦៦.០១៥នាក់ ។
ក្រសួងក៏បានឲ្យដឹងថា មានអ្នកស្លាប់បន្ថែមទៀតចំនួន២៨នាក់ និង២.១៥៨នាក់បានជាសះស្បើយពីជំងឺនៅក្នុងប្រទេស ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១២.៤៦០នាក់ និងសរុបអ្នកជាសះស្បើយមានចំនួន៤៩៥.៧២៥នាក់ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឲ្យដឹងថា សរុបមានអ្នកធ្វើតេស្តចំនួន៣.៧០៥.០៦៩នាក់ ដែលបានអនុវត្តន៍នៅទូទាំងប្រទេសចាប់តាំងពីផ្ទុះជំងឺនៅក្នុងខែកុម្ភៈ ជាមួយគ្នានេះដែរ មានចំនួន៣៣.៤១៥នាក់បានធ្វើតេស្តរួចរាល់ក្នុងអំឡុងពេលនោះ ។
គេបានដឹងថា ប្រទេសចិន បានជួយដល់ប្រទេសអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆំាងនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩ ។
កាលពីថ្ងៃទី០៧ ខែមីនា ដល់ថ្ងៃទី២៦ ខែមេសា ក្រុមការងារជនជាតិចិនមួយក្នុងចំណោមក្រុមជំនាញការគ្រូពេទ្យចំនួន៧ បានចំណាយពេល៥០ថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីជួយដល់ការទប់ស្កាត់ការឆ្លងរាលជំងឺ ក្នុងអំឡុងពេលនោះដែរ ពួកគេបានពួយសាងសង់មន្ទីរពិសោធន៍ និងបំពាក់ឧបករណ៍ស្គែនCT នៅក្នុងក្រុងបាដាដ ផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា