ព័ត៌មានអន្តរជាតិ

ចិន និងកូរ៉េខាងជើង កំពុងធ្វើជំនួញធ្យូងថ្ម បំពានទណ្ឌកម្មអន្តរជាតិ

បរទេស៖ យោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានមួយនៅពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសចិននិងប្រទេសកូរ៉េខាងជើង អាចនឹងកំពុងតែបំពាន លើទណ្ឌកម្មអន្តរជាតិ ស្តីពីរឿងធ្យូងថ្មកូរ៉េខាងជើង និងពាក់ព័ន្ធក្នុងការជួញដូរ ដោយគ្មានការលាក់បាំង។

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលថ្លែងប្រាប់ដល់កាសែត The Wall Street Journal និងបានផ្តល់រូបភាពពីផ្កាយរណបថ្មីៗ បាននិយាយថា នាវាពីប្រទេសទាំងពីរ កំពុងតែបំពានលើច្បាប់អន្តរជាតិ ដែលហាមឃាត់មិនឲ្យប្រទេសកូរ៉េខាងជើង ធ្វើការនាំចេញធ្យូងថ្ម។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា មន្ត្រីសហដ្ឋអាមេរិកមួយរូប បាននិយាយយ៉ាងដូច្នេះថា “វាមិនត្រូវបានគេក្លែងបន្លំ ឬក៏លាក់បាំងយ៉ាងពិសេសនោះទេ ហើយជាការពិត ដែលប្រទេសចិនកំពុងតែធ្វើវាឲ្យកាន់តែ មានភាពងាយឡើងលើពួកគេនោះ គឺធ្វើវាឲ្យក្លាយជាប្រាក់ចំណូល ដ៏គួរឲ្យទុកចិត្តខ្លាំងឡើង ជាងអ្វីដែលពួកគេធ្លាប់ធ្វើ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top