ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុន China Mobile ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ លើវិស័យកម្មសិទ្ធិនៃខ្លឹមសារកម្មវិធី

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងយុទ្ធសាស្រ្តកម្មសិទ្ធិ នៃខ្លឹមសារកម្មវិធីរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុន China Mobile បានធ្វើឡើងនៅទីក្រុងប៉េកាំង ។

ព្រមពេលជាមួយគ្នានេះ មជ្ឈមណ្ឌលផ្សព្វផ្សាយកម្មវិធី ជាវីដេអូនិងអូឌីយ៉ូទម្រង់ Ultra HD ប្រព័ន្ធ 5G ដែលរួមកសាងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងក្រុមហ៊ុន China Mobile ក៏បើកស្លាកដែរ ដែលជានិមិត្តសញ្ញាបង្ហាញថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុន China Mobile ចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីជម្រៅផ្នែកកម្មសិទ្ធិខ្លឹមសារ គ្រប់ជ្រុងជ្រោយលើវិស័យចាក់ផ្សាយ ការប្រកួតកីឡាកំពូលអន្តរជាតិ ការផលិតកម្មវិធីទម្រង់Ultra HD និងការគ្រប់គ្រងការចាក់ផ្សាយឆ្លាតវៃ AI ។

ថ្លែងក្នុងពិធីចុះហត្ថលេខា លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន China Mobile នឹងជំរុញអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សម្រេចការផ្លាស់ប្តូរ ពីប្រព័ន្ធសារព័ត៌មានវិទ្យុ និងទូរទស្សន៍បែបប្រពៃណី ទៅជាអង្គការសារព័ត៌មាន គ្រប់ជ្រុងជ្រោយដែលអាចផលិតកម្មវិធី ជាវីដេអូនិងអូឌីយ៉ូថ្នាក់កំពូល លើផ្ទៃអន្តរជាតិ ផ្លាស់ប្តូរពីរបៀបផលិត និងចាក់ផ្សាយកម្មវិធីប្រពៃណី ទៅជារបៀបធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ផ្នែកផ្គត់ផ្គង់ដែលធ្វើឱ្យការ ផលិតកម្មវិធីមានភាពស៊ីជម្រៅ ក៏ដូចជាផ្លាស់ប្តូរពីរចនាសម្ព័ន្ធបច្ចេកទេស ប្រពៃណីទៅជារចនាសម្ព័ន្ធយុទ្ធសាស្រ្ត “5G+4K/8K+AI”ផងដែរ ៕

To Top