ព័ត៌មានអន្តរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន ស្ដីបន្ទោសអ្នកការទូតកូរ៉េខាងត្បូង ជុំវិញវិធានការកំចាត់មេរោគ របស់កូរ៉េខាងជើង

សេអ៊ូល៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោកស្រី គីម យូជុង នៅថ្ងៃពុធនេះ បានស្តីបន្ទោសរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចំពោះការកត់សម្គាល់ថ្មីៗរបស់លោកស្រី ស្តីពីវិធានការកំចាត់មេរោគ របស់ទីក្រុងព្យុងយ៉ាង ដោយថា លោកស្រីនឹងចំណាយប្រាក់យ៉ាងច្រើន សម្រាប់ពួកគេហើយព្រមានថា ទំនាក់ទំនងអន្តរកូរ៉េ ដែលជាប់គាំងអាចកាន់តែអាក្រក់ទៅៗ ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានប្រាប់វេទិកាមួយនៅក្នុង ប្រទេសបារ៉ែនថាកូរ៉េខាងជើង មិនបានឆ្លើយតបនឹងការ អំពាវនាវរបស់ទីក្រុងសេអ៊ូល ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ កំចាត់មេរោគឆ្លងព្រំដែននោះទេ ដោយបន្ថែមថាការអះអាងរបស់ក្រុងព្យុងយ៉ាង ថាវាគ្មានករណីឆ្លងវីរុសពិបាកជឿណាស់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយ សារព័ត៌មានផ្លូវការកណ្តាលកូរ៉េ បានឲ្យដឹងថា “វាអាចត្រូវបានគេមើលឃើញពីសម្តី ដែលមិនសមហេតុសមផល ដែលធ្វើឡើងដោយលោកស្រី ដោយមិនគិតពីផលវិបាក ដែលលោកស្រី ចង់ធ្វើឱ្យទំនាក់ទំនងប្រសើរឡើងវិញ រវាងខាងជើង និងខាងត្បូងនៃប្រទេសកូរ៉េ” ៕

ដោយ ឈូក បូរ៉ា

To Top