បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ប្រទេសជប៉ុន ពីបទធ្វើសកម្មភាពនានា ដើម្បីសម្រេចមហិច្ឆតាឆ្លងសមុទ្រ ក្រោយទីក្រុងតូក្យូបានបាញ់បង្ហោះ នូវផ្កាយរណបដ៏ទំនើបមួយជាមួយ ប្រព័ន្ធទំនាក់ទំនងឡស៊ែ ចូលទៅក្នុងគន្លងលំហ។
ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រង ដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា សកម្មភាពយោធានានា ដែលកំពុងតែកើតមាន នៅក្នុងប្រទេសជប៉ុន គឺជាការផ្តួចផ្តើមគំនិតដ៏ខ្លាំងក្លា ដើម្បីសម្រេចគម្រោងវាតទី នៅបរទេសរបស់ប្រតិកិរិយារបស់ជប៉ុន។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍បែបនេះ ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ទីក្រុងព្យុងយ៉ាងនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលជប៉ុនកំពុងតែ បង្កើនការចំណាយលើការពារជាតិ ដើម្បីដោះស្រាយជាមួយការគម្រាមកំហែង ពីប្រទេសចិននិងកូរ៉េខាងជើង និងបាញ់បង្ហោះផ្កាយរណប ទំនាក់ទំនងចូលទៅក្នុងលំហ ៕
ប្រែសម្រួល៖ ប៉ាង កុង