ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ម៉ិកស៊ិក ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអង្គារថា មានករណីថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១១.០០៦នាក់ នាំឲ្យតួលេខសរុបទូទាំង ប្រទេសបានកើនឡើងដល់១.១៩៣.២៥៥នាក់ ។
ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់របស់ប្រទេស ដោយសារពីវីរុសបានកើនឡើង ពី៨០០ដល់១១០.៨៧៤នាក់ ។
ម៉ិកស៊ិក ស្ថិតក្នុងលំដាប់លេខរៀងទី៤ ក្នុងចំណោមប្រទេស នៅអាមេរិកឡាទីន ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេ បន្ទាប់ពីប្រេស៊ីល អាហ្សង់ទីន និងកូឡុំប៊ី ។
យុទ្ធនាការចាក់វ៉ាក់សំាងប្រឆាំង នឹងជំងឺកូវីដ១៩របស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅមុនពេលចុង បញ្ចប់នៃខែនេះ ជាមួយគ្នានេះដែរ នឹងត្រូវផ្តល់អាទិភាពដល់បុគ្គលិក ជំនាញថែទាំសុខភាព និងមនុស្សវ័យចំណាស់មុនគេ ។ រដ្ឋាភិបាលឲ្យដឹងកាលពីថ្ងៃអង្គារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា