ព័ត៌មានអន្តរជាតិ

កើនឡើងទៀត! កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមចំនួន៦៨៦នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីបន្ថែមទៀតនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៨៦នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃអង្គារ ម៉ោងក្នុងស្រុក ធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣៩.៤៣២នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃកើនឡើងចន្លោះពី៤០០ និង៧០០នាក់ ក្នុងរយៈពេល២សប្តាហ៍កន្លងទៅនេះ ដែលជាតួលេខកើនឡើងត្រីគុណសម្រាប់រយៈពេល៣២ថ្ងៃចាប់តំាងពីថ្ងៃទី០២ ខែវិច្ឆិកា ដោយសារតែមានការប្រមូលផ្តុំទ្រង់ទ្រាយតូច នៅក្នុងក្រុងសេអ៊ូល និងបរិវេណខេត្ត Gyeonggi រួមទាំងអ្នកនាំចូល ។

ក្នុងចំណោមករណីថ្មី មាន២៦៤នាក់ជាអ្នកស្រុករស់នៅក្រុងសេអ៊ូល និង២១៤នាក់ជាពលរដ្ឋនៅខេត្ត Gyeonggi ។

ចំនួន២៤នាក់ ជាអ្នកនាំចូលមកពីបរទេស បើធៀបនឹងតួលេខនេះកើនឡើងដល់៤.៧៨៩នាក់ ។

មានអ្នកស្លាប់ចំនួន០៤នាក់ត្រូវបានបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៥៥៦នាក់ ។ សរុបអត្រានៃអ្នកស្លាប់នៅថេរ គឺ១,៤១ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top