ម៉ានីល៖ ប្រធានាធិបតីវ័យ ៧៥ឆ្នាំ របស់ប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានអះអាងថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីចុះចេញពីតំណែង នៅពេលដែលមានភស្តុតាង បង្ហាញថា លោក ឬ សមាជិក នៃគណៈរដ្ឋមន្រ្តីរបស់លោក ទទួលបានប្រាក់សូម្បី ០១ប៉េសូ ពីអំពើពុករលួយ ដោយនិយាយថា គ្មានការប្រើប្រាស់ការគ្រប់គ្រង ដោយគ្មានការទុកចិត្ត ពីសាធារណជនឡើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា «មានការប៉ាន់ស្មានជាច្រើន ដែលសមាជិកគណៈរដ្ឋមន្រ្តី និងរូបខ្ញុំ បានទទួលបានប្រាក់។ មើលទៅ ខ្ញុំផ្តល់ការធានានេះដល់អ្នក ខ្ញុំនឹងនាំអ្នកណាម្នាក់ដែលអាច និយាយបានថា គាត់បានអោយលុយ ០១ប៉េសូ មកយើង នោះ ស្អែកឡើងខ្ញុំ នឹងលាឈប់ពីតំណែងភ្លាម។ គ្រាន់តែមនុស្សម្នាក់ ភស្តុតាងមួយ មិនមានការប្រឌិតអ្វីទេ គ្រាន់តែជាមនុស្សម្នាក់ ដែលកំពុងប្រាប់ការពិតប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ប្រធានាធិបតីវ័យចំណាស់រូបនេះ ក៏ បានព្រមានប្រឆាំងនឹងការបង្កើតរឿងរ៉ាវនានា ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា