ព័ត៌មានអន្តរជាតិ

លោក បៃដិន សន្យាថា នឹងធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ដល់ ពលរដ្ឋចំនួន១០០លាននាក់ ក្នុង រយៈពេល១០០ថ្ងៃ

វីលមីងតុន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ថា លោក ចូ បៃដិន (Joe Biden)ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោត បានថ្លែងកាលពីថ្ងៃអង្គារថា គម្រោងការរបស់គាត់នឹងប្រយុទ្ធប្រឆំាងនឹងការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងអំឡុងពេលនៃការចូលកាន់មុខតំណែងរយៈពេល១០០ថ្ងៃ ដោយបានថ្លែងថា រដ្ឋបាលរបស់លោកនឹងធ្វើការចាក់វ៉ាក់សាំងដល់ពលរដ្ឋអាមេរិកាំងចំនួន១០០លាននាក់ ដើម្បីជំរុញឲ្យមានការបើកសាលារៀនឡើងវិញ និងពង្រឹងដល់ការលាក់បាំងអំពីអាយុកាលនៃថ្នាំ ។

លោក បៃដិន ដែលជាអ្នកធ្វើការណែនាំជាផ្លូវការដល់ក្រុមសុខភាពសាធារណៈរបស់គាត់កាលពីថ្ងៃអង្គារ ហើយក៏បានប្រកាសថា គាត់នឹងតែងតំាង អតីតអគ្គបញ្ជាការយោធាដែលចូលនិវត្តន៍ Lloyd Austin ជារដ្ឋមន្ត្រីក្រសួងការពារជាតិដែលជាតិស្បែកខ្មៅដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក ។

គាត់បានបានជ្រើសរើសយក អ្នកតំណាងសហរដ្ឋអាមេរិក លោក Marcia Fudge នៅរដ្ឋ Ohio ដែលជាស្ត្រីស្បែកខ្មៅ ទី២ នឹងធ្វើជាមេដឹកនាំក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍តំបន់ទីក្រុង និងលោក Tom Vilsack អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម  នៅតែបន្តបំពេញភារកិច្ចនេះដដែល ។ សេចក្តីរាយការណ៍បានឲ្យដឹងកាលពីថ្ងៃអង្គារ ៕

To Top