បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេសអូស្ត្រាលីគឺនឹងត្រៀមដាកស្នើសុំច្បាប់ថ្មីមួយទៅ សភាជាតិដែលនឹងអាច ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Facebook និង Google
ជាដើមក្នុងការបង់លុយសម្រាប់ មាតិកាព័ត៌មានចេញ ពីមុខងារសារព័ត៌មានរបស់ខ្លន។
រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថានេះគឺច្បាប់ដំបូងបំផុតលើលោកដែលនឹងអាចអនុញ្ញាតិឲ្យអង្គភាពសារព័ត៌មានក្នុងការទទួលបានកម្រៃដ៏សមរម្យមួយពីសំណាក់ក្រុមហ៊ុនយក្សទាំងនេះសម្រាប់កិច្ចការងារដែល ពួកគេខិតខំធ្វើ។
ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុន ទាំងនោះបានឆ្លើយតបថាសេចក្តីព្រាងច្បាប់ថ្មនេះនឹងអាចធ្វើឲ្យប៉ះពាល់និងរារាំងការផ្តល់ព័ត៌មាន ទៅឲ្យក្រុមអ្នកប្រើប្រាស់និងអ្នកអានជាមិនខាន៕