បរទេស៖ ក្រុមគ្រូពេទ្យនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer / BioNTech នៅសប្តាហ៍ក្រោយជាមួយនឹងការផ្គត់ផ្គង់ការចាក់វ៉ាក់សាំងបន្ថែមទៀត ដែលគេរំពឹងថា នឹងត្រូវបានដឹកជញ្ជូនទៅកាន់ចក្រភពអង់គ្លេសនៅប៉ុន្មានថ្ងៃខាងមុខនេះ។ វាកើតឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងត្រូវបានផ្តល់ឱ្យកាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយដោយតាមទីភ្នាក់ងារបទប្បញ្ញត្តិវេជ្ជសាស្រ្តនិងថែរក្សាសុខភាពចក្រភពអង់គ្លេស (MHRA) បានព្រមានមនុស្សដែលមានប្រវតិ្តដែលប្រតិកម្មអាឡែហ្ស៊ី “សំខាន់” កុំប្រើថ្នាំវ៉ាក់សាំង Pfizer / BioNTech នេះ។
ការព្រមាននេះ បានកើតឡើងបន្ទាប់ពីសេវាសុខភាពជាតិអង់គ្លេស (NHS) បានបញ្ជាក់ពីមនុស្សពីរនាក់ដែលបានចាក់វ៉ាក់សាំងកាលពីថ្ងៃអង្គារទី ៨ ធ្នូ ទទួលរងនូវប្រតិកម្មអាលែហ្សី វាបានលេចចេញមក។
ចក្រភពអង់គ្លេសបានដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគដ៏ធំមួយកាលពីថ្ងៃអង្គារ ហើយកម្រិតដំបូងនឹងត្រូវបានផ្តល់ជូនដល់បុគ្គលិក NHS ក្រុមដែលមានហានិភ័យខ្ពស់និងមនុស្សដែលមានអាយុលើសពី ៨០ ឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា