ព័ត៌មានអន្តរជាតិ

ADB អនុម័តប្រាក់កំចី ៥០០លានដុល្លារ ទៅឲ្យឥណ្ឌូនេស៊ី

បរទេស៖ នៅថ្ងៃទី៩ ខែធ្នូ ធនាគារអភិវឌ្ឍអាស៊ីឬ ADB បានប្រកាសអនុម័ត ប្រាក់កំចីប្រមាណជា ៥០០លានដុល្លារ ទៅឲ្យប្រទេសឥណ្ឌូនេស៊ី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យប្រសើរឡើង នូវអាជីវកម្មគ្រប់ខ្នាតព្រមទាំង សហគ្រាស និងក្រុមអ្នកជំនួញជាស្ត្រី និងយុវជន។

ធនាគារ ADB កញ្ចប់ជំនួយនេះក៏នឹង អាចជួយរដ្ឋាភិបាលឥណ្ឌូនេស៊ី ឱ្យកាន់តែប្រសើរឡើងនូវ គោលដៅនិងតាមដានការដាក់បញ្ចូល ហិរញ្ញវត្ថុធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធទូទាត់ និងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់សេវាកម្មហិរញ្ញវត្ថុឌីជីថល ភាពឯកជនទិន្នន័យ
និងក៏ដូចជាការការពារអ្នកប្រើប្រាស់ និងផ្តល់នូវចំណេះដឹងហិរញ្ញវត្ថុផង។

គួរឲ្យដឹងដែរថា ទិន្នន័យផ្លូវការរបស់ឥណ្ឌូនេស៊ី បានបង្ហាញថា ភាគរយនៃមនុស្សពេញវ័យឥណ្ឌូនេស៊ី ដែលមានគណនីធនាគារបានកើនឡើងពី ៣៥ ភាគរយក្នុងឆ្នាំ ២០១៦ ដល់ ៥៦ ភាគរយនៅឆ្នាំ ២០១៨ ។ ទោះយ៉ាងណាក្តីតួលេខនេះ គឺប្រទេសឥណ្ឌូណេស៊ីនៅតែឈរ ក្នុងចំណាត់ថ្នាក់ក្រោមប្រទេសជិតខាង ដូចជាម៉ាឡេស៊ី និងថៃនៅឡើយទេគិតមក
ដល់ពេលនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top