ព័ត៌មានអន្តរជាតិ

នៅថ្ងៃពុធ ថៃរកឃើញអ្នកឆ្លង វីរុសកូវីដ១៩ថ្មី ចំនួន ២៥នាក់ សរុបអ្នកឆ្លងកើន ឡើងដល់ ៤ ១៥១នាក់

ថៃ៖ រដ្ឋាភិបាលបានរាយការណ៍ថាមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ ចំនួន ២៥ នាក់ទៀត កាលពីថ្ងៃពុធ ពីប្រទេសចំនួន ៩ ក្នុងនោះមាន ៧ នាក់មកពីប្រទេសមីយ៉ាន់ម៉ា និង ៦ នាក់មកពីប្រទេសស្វីស ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុសនេះសរុបកើនឡើងដល់ ៤.១៥១ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០២ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ គ្រប់គ្រងស្ថាន ភាពជំងឺកូវីដ១៩ (CCSA) បាននិយាយថា ករណីផ្សេងទៀតគឺមកពីប្រទេសគុយវែត រុស្ស៊ី សិង្ហបុរី កូរ៉េខាងត្បូង ស៊ុយអែត តួកគី និងសហរដ្ឋអាមេរិក។

ករណីឆ្លងពីប្រទេសមីយ៉ាន់ម៉ា គឺស្ត្រីជនជាតិថៃ ៧ នាក់ ដែលមានអាយុចន្លោះពី ២៥ ទៅ៣៥ ឆ្នាំ ដែលបានធ្វើការនៅកន្លែង កំសាន្តនានាក្នុងក្រុងព្រំដែន Tachilek ។ ពួកគេបានត្រឡប់មកវិញកាលពីថ្ងៃសុក្រ សប្តាហ៍មុនហើយបានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី ២ បន្ទាប់ពីពួកគេបានមកដល់។ បួននាក់ក្នុងចំណោមពួកគេ គឺមិនលេចរោគសញ្ញា ហើយអ្នកផ្សេងទៀត បានរាយការណ៍ពីការបាត់បង់ក្លិន (លែងដឹងក្លិន) ឈឺបំពង់ក និងក្តៅខ្លួន។ ពួកគេទាំងអស់កំពុងទទួលការព្យាបាល នៅខេត្តឈៀងរ៉ៃ៕

ប្រែសម្រួលៈ ណៃ តុលា

To Top