បរទេស៖ លោកប្រធានាធិបតីតួកគី Tayyip Erdogan បានមានប្រសាសន៍ថា លោកនឹងពិភាក្សាគ្នាអំពី ចំណងមិត្តភាពជាប់គាំង ជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន នៅពេលលោកឡើងកាន់តំណែង កាត់បន្ថយភាពអាចទៅរួច នៃការដាក់ទណ្ឌកម្ម ជុំវិញតួកគីទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី។
តាមសេចក្តីរាយការណ៍ លោក Tayyip Erdogan បានថ្លែងយ៉ាងដូច្នេះថា “យើងរកមិនឃើញថា សេចក្តីថ្លែងការណ៍ ដែលពួកគេ (គឺរដ្ឋបាលសហរដ្ឋអាមេរិក) ធ្វើឡើង និងវិធានការដែលពួកគេចាត់ ចំពោះចពោះការទិញអាវុធរបស់ពួកយើង គឺជារឿងល្អនោះទេ។ ជាពិសេស យើងមើលមិនឃើញថា វិធានការរបស់ពួកគេនៅក្នុង ប្រទេសស៊ីរីភាគខាងជើង គឺជារឿងត្រឹមត្រូវនោះទេ”។
គួរបញ្ជាក់ថា ចំណងមិត្តភាពទ្វេភាគី របស់អាមេរិកនិងតួកគី បានរងការជាប់គាំង ដោយសារតែតួកគីទិញប្រព័ន្ធការពារមីស៊ីល S-400 របស់ប្រទេសរុស្ស៊ី ការខ្វែងគំនិតគ្នាក្នុងគោលនយោបាយ លើប្រទេសស៊ីរី និងការឃុំខ្លួនបុគ្គលិកកុងស៊ុល និងពលរដ្ឋអាមេរិក នៅក្នុងប្រទេសតួកគី ៕
ប្រែសម្រួល៖ ប៉ាង កុង