បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីរាយការណ៍មួយពីកាសែតរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីនិងប្រទេសចិន អាចនឹងធ្វើការប្រកួតប្រជែងគ្នា ដើម្បីផ្តល់លក់យន្តហោះចម្បាំងថ្មី ឲ្យដល់ប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន អាកាសចរណ៍រុស្ស៊ី Avia Pro បានរាយការណ៍នៅថ្ងៃពុធថា ផែនការរបស់ប្រទេសរុស្ស៊ី ដើម្បីនាំចេញយន្តហោះចម្បាំងពហុតួនាទី MiG-35 ថ្មី ទៅប្រទេសកូរ៉េខាងជើង កំពុងតែត្រូវបានប្រជែងដោយប្រទេសចិន។ យន្តហោះអភិវឌ្ឍផលិតដោយប្រទេសចិន តាមសេចក្តីរាយការណ៍ គឺមានតម្លៃថោកជាង។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងធ្វើទំនើបកម្មកងយន្តហោះ កងកម្លាំងជើងអាកាសទ្រង់ទ្រាយធំមួយ ហើយប្រទេសរុស្ស៊ី បានទទួលការចាប់អារម្មណ៍ នៅក្នុងផែនការរបស់ ប្រទេសកូរ៉េខាងជើងនោះ។ យន្តហោះចម្បាំង MiG-35 គឺជាយន្តហោះចម្បាំងជំនាន់ ៤,៥របស់រុស្ស៊ី ដែលចាប់ផ្តើមបង្ហាញខ្លួន ក្នុងឆ្នាំ២០១៩ និងមកជាមួយសមត្ថភាពតម្រង់គោលដៅថ្មី និងប្រព័ន្ធកំណត់ទីតាំងអុបទិក ៕
ប្រែសម្រួល៖ ប៉ាង កុង