ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស អនុម័តលក់ប្រព័ន្ធ ទំនាក់ទំនងឲ្យតៃវ៉ាន់

បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសអាមេរិក ទើបបានអនុម័តលក់ប្រព័ន្ធ ទំនាក់ទំនងព័ត៌មានមានទំហំទឹកប្រាប់ ២៨០លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់។

យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ ការិយាល័យតំណាង សេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិ នៅសហរដ្ឋអាមេរិក បានស្នើសុំទិញប្រព័ន្ធទំនាក់ទំនងព័ត៌មាន ដែលរួមមានឧបករណ៍ភ្ជាប់ ទំនាក់ទំនងចំនួន ១៥៤គ្រឿង ឧបករណ៍បញ្ជូនទំនាក់ទំនង ២៤គ្រឿង ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធចំនួន៨ ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេស និងការដឹកជញ្ជូនផងដែរ។

គួរបញ្ជាក់ថា កាលពីក្នុងខែតុលា សហរដ្ឋអាមេរិក ក៏បានប្រកាសកិច្ចព្រមព្រៀងលក់អាវុធដ៏មាន សក្តានុពលចំនួនពីរជាមួយតៃវ៉ាន់ ដែលសរុបជាទឹកប្រាក់ចំនួន១,៤ពាន់លានដុល្លារ បង្កឲ្យមានការគម្រាមសងសឹកពីប្រទេសចិន ប្រសិនបើកិច្ចព្រមព្រៀងទាំងនោះ ត្រូវបានអនុវត្ត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top