បរទេស៖ មន្ត្រីសុខាភិបាល របស់ប្រទេសកាណាដា នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានអនុម័តថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន ឱសថសហរដ្ឋអាមេរិក Pfizer សម្រាប់ការប្រើប្រាស់ទូទៅ ក្លាយជាប្រទេសទីពីរលើពិភពលោក ដែលបានផ្តល់ការអនុម័ត ឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ០២០ បានឲ្យដឹងថា ជាមយការសម្រេចចិត្តនេះ ប្រទេសកាណាដា បានចូលរួមជាមួយប្រទេសអង់គ្លេស ក្នុងដំណើរកំណត់ថា ថ្នាំវ៉ាក់សាំងនេះ គឺមានសុវត្ថិភាពនិងប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីយកទៅប្រើប្រាស់ទូទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលប្រកាសពីការអនុម័តឲ្យប្រើនោះ ទីភ្នាក់ងារសុខាភិបាល បាននិយាយប្រាប់យ៉ាងដូច្នេះថា “ប្រជាជនកាណាដា អាចនឹងមានអារម្មណ៍ទុកចិត្តថា ដំណើរការនៃការត្រួតពិនិត្យ គឺមានភាពម៉ឺងម៉ាត់ និងថា យើងប្រព័ន្ធត្រួតពិនិត្យដ៏ខ្លាំងក្លា” ៕
ប្រែសម្រួល៖ ប៉ាង កុង