ព័ត៌មានអន្តរជាតិ

រដ្ឋតិចសាស់ ទទួលបានការគាំទ្រ ពីរដ្ឋចំនួន១៧ ក្នុងគោលបំណង ជួយលោក ត្រាំ មិនធ្វើឱ្យបាត់បង់ការបោះឆ្នោត

វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ថា រដ្ឋតិចសាស់ បានទទួលការគាំទ្រ កាលពីថ្ងៃពុធ (៩ ធ្នូ) ពីរដ្ឋចំនួន១៧ ផ្សេងទៀត របស់សហរដ្ឋអាមេរិក ក្នុងការទាមទារដ៏យូរ ដើម្បីឱ្យតុលាការកំពូលបដិសេធ ការខាតបង់ នៃការបោះឆ្នោត របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយបោះចោលលទ្ធផលបោះឆ្នោត ពីរដ្ឋ ហ្សកហ្ស៊ី មីឈីហ្គែន ផេនស៊ីលវេនៀ និងរដ្ឋ វីសកូស៊ីន ។ នៅក្នុងពាក្យបណ្តឹងខ្លីមួយ កាលពីថ្ងៃពុធ លោកមេធាវីសម្រាប់រដ្ឋចំនួន១៧ ដែលដឹកនាំដោយអគ្គរដ្ឋអាជ្ញា នៃគណបក្សសាធារណរដ្ឋ Missouri បានជំរុញឲ្យ ចៅក្រមទាំង៩ ដើម្បីស្តាប់បណ្តឹង រដ្ឋតិចសាស់ ដែលជាវិវាទចុងក្រោយ ដើម្បីព្យាយាម មិនទទួលជ័យជម្នះ របស់លោកប្រធានាធិបតីមកពីបក្ស ប្រជាធិបតេយ្យ គឺលោក ចូ បៃដិន ដែលកំពុងកាន់ អំណាចនៅសាធារណរដ្ឋ ក្នុងពេលបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ។

កាលពីថ្ងៃពុធ លោក ត្រាំ បានប្តេជ្ញាធ្វើអន្តរាគមន៍ ក្នុងពាក្យបណ្តឹង ទោះបីជាគាត់មិនបានផ្តល់ព័ត៌មានលម្អិតអំពី លក្ខណៈនៃអន្តរាគមន៍ ដែលរួមមានទាំងការធ្វើយុទ្ធនាការ ប្រធានាធិបតី ឬក្រសួងយុត្តិធម៌អាមេរិកក៏ដោយ ។

លោក ត្រាំ បានសរសេរនៅក្នុងបណ្តាញសង្គម Twitter ថា “យើងនឹងធ្វើអន្តរកម្មនៅរដ្ឋតិចសាស់ (បូកនឹងរដ្ឋជាច្រើនទៀត) ។ នេះជារឿងធំ។ ប្រទេសយើងត្រូវការជ័យជម្នះ! “។ កិច្ចខិតខំប្រឹងប្រែងនៅក្នុងតុលាការ ក្នុងនាមលោក ត្រាំ ដែលប្រឈមនឹងលទ្ធផលនៃការបោះឆ្នោតកន្លងមក ត្រូវបានបរាជ័យ ។

លោក ត្រាំ បានថ្លែងថា ” បណ្តឹងដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារដោយអគ្គរដ្ឋអាជ្ញានៃគណបក្សសាធារណរដ្ឋនៃរដ្ឋតិចសាស់ គឺលោក Ken Paxton បានកំណត់គោលដៅទៅលើរដ្ឋចំនួន០៤ ដែលលោក ត្រាំ បានចាញ់លោក បៃដិន បន្ទាប់ពីបានឈ្នះពួកគេនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ ។ លោក ត្រាំ បានអះអាងដោយមិនពិតថា គាត់បានឈ្នះការបោះឆ្នោតឡើងវិញ ហើយបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាននៃការលួចបន្លំសន្លឹកឆ្នោត។

មន្ត្រីរៀបចំការបោះឆ្នោតនៅថ្នាក់រដ្ឋបានលើកឡើងថា ពួកគេមិនបានរកឃើញភស្តុតាងនៃការក្លែងបន្លំបែបនេះទេ។ អ្នកជំនាញច្បាប់បោះឆ្នោតបាននិយាយថា បណ្តឹងរដ្ឋតិចសាស់មានឪកាសទទួលបានជោគជ័យតិចតួចហើយខ្វះគុណសម្បត្តិផ្នែកច្បាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top