ព័ត៌មានអន្តរជាតិ

អ្នកការទូត បញ្ជាក់ពីជំហរត្រៀមខ្លួន ជាស្រេចរបស់អាមេរិក ដើម្បីបន្ដកិច្ចចរចាជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ អនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិកលោក Stephen Biegun បានបញ្ជាក់ជាថ្មីអំពីសហរដ្ឋអាមេរិក ដោយក្រសួងការបរទេស បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីបន្ដកិច្ចពិភាក្សា ជាមួយប្រទេសកូរ៉េខាងជើង សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញនៃឧបទ្វីបកូរ៉េ។

សុន្ទរកថារបស់លោកបានកើតឡើង នៅក្នុងកិច្ចប្រជុំរបស់លោកនៅទីក្រុងសេអ៊ូល ជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក – អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយ លោក ឆយ ជុងគុន និងជាអ្នកតំណាងពិសេស សម្រាប់សន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េលោក លី ដូហុន។

អ្នកនាំពាក្យក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា“ អនុលេខាធិការរងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់យើង ចំពោះសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក – សាធារណរដ្ឋកូរ៉េ និងបានសម្តែងការកោតសរសើរ ចំពោះការបន្តសម្របសម្រួលរបស់កូរ៉េខាងត្បូង លើការឆ្លើយតបជំងឺកូវីដ-១៩ ផងដែរ”៕
ដោយ ឈូក បូរ៉ា

To Top