ព័ត៌មានអន្តរជាតិ

ស្ថាប័ននីតិប្បញ្ញត្តិ ជាន់ខ្ពស់របស់ចិន ថ្កោលទោសយ៉ាងខ្លាំង ចំពោះទណ្ឌកម្មរបស់អាមេរិក លើសមាជិកសភារបស់ខ្លួន

ប៉េកាំង៖ អ្នកនាំពាក្យ សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ របស់ប្រទេសចិន កាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទណ្ឌកម្ម ដែលបានប្រកាស ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក លើក្រុមសមាជិកសភាជាន់ខ្ពស់របស់ចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន (NPC) បានពណ៌នាអំពីចំណាត់ការ របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ កិច្ចការហុងកុងជាលេស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ដែលគួរឱ្យស្អប់ខ្ពើមបំផុត។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា “នេះគឺជាករណីធម្មតា នៃការសម្លុតធ្វើនយោបាយ និងបទដ្ឋានទ្វេដង យើងសូមថ្កោលទោស និងប្រឆាំងដាច់ខាត” ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា ប្រទេសចិន នឹងដាក់ទណ្ឌកម្មទៅវិញទៅមក លើបុគ្គលអាមេរិកមួយចំនួន ដែលបានបង្កើតឡើង និងជំរុញបញ្ហានានា ដែលទាក់ទងនឹងបញ្ហាក្រុងហុងកុង បានជ្រៀតជ្រែកក្នុងកិច្ចការហុងកុង និងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន៕ ដោយ៖ ឈូក បូរ៉ា

To Top