ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងអភិវឌ្ឍ ឧបករណ៍រាវរកគ្រាប់មីនក្រោមទឹក ដើម្បីបង្កើនសមត្ថភាពយោធា

សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង នឹងអភិវឌ្ឍឧបករណ៍ រាវរកគ្រាប់មីនក្រោមទឹកស្វយ័តមួយ ជាមួយនឹងបច្ចេកវិទ្យា ក្នុងស្រុករបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពយោធា នៅក្នុងប្រតិបត្តិការ ទប់ទល់នឹងគ្រាប់មីន។

រដ្ឋបាលកម្មវិធីការ ទិញយកវិស័យការពារជាតិ បានឲ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យា ចំនួន ១២ ពាន់លានវ៉ុន (១១ លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុន LIG Nex1 Co. ដើម្បីអភិវឌ្ឍរ៉ូបូត ដែលមានសមត្ថភាពស្វែងរកគ្រាប់មីន ដោយស្វ័យប្រវត្តនៅក្នុងដែនទឹក ដែលមានចម្ងាយរាប់រយម៉ែត្រ នៅខាងក្រោមផ្ទៃទឹក អស់រយៈពេលជាង ២០ ម៉ោង។

បច្ចុប្បន្ននេះ យោធាប្រើប្រាស់ ប្រព័ន្ធសំឡេងនាវាចរណ៍ និងស្នូរ (SONAR) លើនាវាដឹកមនុស្ស ឬពឹងផ្អែកលើការរកឃើញ របស់ទាហានដើម្បីរកមីន។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ឧបករណ៍រាវរកមីនថ្មី ដែលនឹងត្រូវបានអភិវឌ្ឍ នៅឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយពេលវេលា ដែលបានចំណាយ ទៅលើការស្វែងរកគ្រឿងផ្ទុះនៅក្នុងដែនទឹក និងពង្រឹងសុវត្ថិភាព ដល់សមាជិកសេវាកម្ម ដែលពាក់ព័ន្ធនឹងការងារនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top