ព័ត៌មានអន្តរជាតិ

ឥណ្ឌានិងអូស្ត្រាលី កំពុងពិភាក្សាគ្នា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី

បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងការ បរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានថ្លែងថា ប្រទេសឥណ្ឌានិងអូស្ត្រាលីកំពុងតែបើកកិច្ចពិភាក្សាគ្នាទៅលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីពោលគឺបន្ទាប់ពីការសំរេចចិត្តរបស់រដ្ឋាភិបាលក្រុងញូវ ដែលីដែលបានដើរចេញពីប្លុក ពាណិជ្ជកម្មដែលគាំទ្រដោយប្រទេសចិន។

លោក Jaishankar បានបន្តទៀតថាការពិភាក្សាបានធ្វើឡើងទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងនិងកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីផង
ពីព្រោះដូចដែលគ្រប់គ្នាបានដឹងហើយ ថាឥណ្ឌាគឺមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រង RCEP ដែលចិនបានធ្វើជាមួយនឹងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នោះទេ។

រំលឹកដែរថាកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ បានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀង RCEP ដែលបានធ្វើឡើងកាលពីខែមុនបានក្លាយទៅជាប្លុកពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោកដែលមិនរាប់បញ្ចូលសហរដ្ឋអាមេរិក។ ប្រទេសឥណ្ឌាបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចពិភាក្សា RCEP កាលពីខែវិច្ឆិកា
ឆ្នាំមុនប៉ុន្តែមេដឹកនាំ អាស៊ានបាននិយាយថាទ្វារ នៅតែបើកចំហសម្រាប់ប្រទេសឥណ្ឌាជានិច្ចនាពេលខាងមុខ៕ប្រែសម្រួល៖ស៊ុនលី

To Top