ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បានខ្ជះខ្ជាយឱកាសធ្វើ ចំណងមិត្តភាពឲ្យប្រសើរឡើង ក្រោមរដ្ឋបាលលោក ត្រាំ

បរទេស៖ ប្រេសិតជាន់ខ្ពស់ទទួលបន្ទុក កិច្ចការកូរ៉េខាងជើងរបស់ ទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងព្យុងយ៉ាង បានខ្ជះខ្ជាយឱកាសធ្វើឲ្យ មានភាពកាន់តែប្រសើរឡើង នូវចំណងមិត្តភាពរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងលោក ដូណាល់ ត្រាំ ជាប្រធានាធិបតី ហើយបន្ថែមថា លោកនឹងជំរុញអ្នកស្នងតំណែង ប្រធានាធិបតីបន្ទាប់ ឲ្យបន្តការចរចាគ្នា។

ថ្លែងប្រាប់ក្រុមអ្នកវិភាគនៅក្នុងទីក្រុងសេអ៊ូល ក្នុងអំឡុងដំណើរទស្សនកិច្ច ជួបជាមួយមន្ត្រីសន្តិសុខកូរ៉េខាងត្បូង លោកអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Stephen Biegun បានសារភាពថា លោកខកចិត្តដែលកិច្ចចរចា លុបបំបាត់នុយក្លេអ៊ែ បានជាប់គំាង និងថា មិនមានការវិវត្តរីកចម្រើនថែមទៀត ត្រូវបានបង្កើតឡើង នៅក្នុងពេលលោកប្រឹងប្រែងដឹកនាំនោះទេ។

តាមសេចក្តីរាយការណ៍ លោក Stephen Biegun បានថ្លែងយ៉ាងដូច្នេះថា “គួរឲ្យសោកស្តាយណាស់ ឱកាសជាច្រើន ត្រូវបានខ្ជះខ្ជាយ ក្នុងពេលពីរឆ្នាំកន្លងទៅ ដោយសមភាគីកូរ៉េខាងជើងរបស់យើង ដែលជាញឹកញាប់ បានបូជាខ្លួនឯងតែដើម្បី ស្វែងរកឧបសគ្គក្នុងកិច្ចចរចាគ្នា ជាជាងចាប់យកឱកាសសម្រាប់ចូលរួម” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top