ព័ត៌មានអន្តរជាតិ

អ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍ថា GDP ចិននឹងកើនឡើង ១០ភាគរយ ក្នុងឆ្នាំ២០២១

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ត្រូវបានគេរំពឹងទុកថានឹងមានការ កើនឡើងប្រមាណជា ១០ភាគរយ នៅក្នុងឆ្នាំ២០២១ខាងមុខ។

តួលេខព្យាករណ៍ថ្មីនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ សេដ្ឋកិច្ចដែលមានប្រភពមកពី ក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ ខណៈដែលធនាគារកណ្តាល របស់ចិនក៏បានបញ្ជាក់ដែរថា នឹងចាប់ផ្តើមបង្កើនអត្រាការ ប្រាក់បន្ថែមទៀតចាប់ពីឆ្នាំក្រោយផងដែរ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចទាំងនោះ ក៏បាននិយាយដែរថាកត្តាជំរុញ ក្នុងស្រុករបស់ប្រទេសចិន នឹងនៅតែរឹងមាំនាពេលដ៏ខ្លី ខាងមុខនេះខណៈពេលដែលកម្លាំង នាំចេញថ្មីៗនឹងចាប់ផ្តើម ចុះខ្សោយបន្តិចនៅចំពេល មានការចែកចាយនិងចាក់វ៉ាក់សាំង នៅក្នុងទីផ្សារនៅពេលខាងមុខ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top