ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក នៅភាគឦសានស៊ីរី បណ្តាលឲ្យស្លាប់ ១៦នាក់

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា អ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គ្រាម បានរាយការណ៍ថា សរុបមានអ្នកស្លាប់ចំនួន១៦នាក់ ក្នុងនោះរាប់ទាំងទាហានរបស់តួកគីចំនួន០៣នាក់ ត្រូវបានសម្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួស ដោយសារការបំផ្ទុះគ្រាប់បែក ដែលបានបាញ់នៅក្នុងតំបន់ គ្រប់គ្រងដោយក្រុមឧទ្ទាម នៅខេត្ត Hasakah ភាគឦសានប្រទេសស៊ីរី ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅស៊ីរី បានឲ្យដឹងថា ការបំផ្ទុះរថយន្តមួយគ្រឿងនៅច្រកត្រួតពិនិត្យ ដែលក្រុមឧទ្ទាមមានតួកគីនៅពីក្រោយខ្នង នៅក្រុង Ras al-Ayn នៅតំបន់ដាច់ស្រយាលនៃខេត្ត Hasakah ។

ចំនួនអ្នកស្លាប់ ក្នុងនោះរាប់ទំាងជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធ រួមទំាងទាហានរបស់តួកគី ។ អង្គការសិទ្ធិមនុស្សដែល មានមូលដ្ឋាននៅអង់គ្លេស បានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top