វ៉ាស៊ីនតោន៖ គណៈរដ្ឋមន្រ្តីសហរដ្ឋអាមេរិកមួយរូប នៅលើការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍នេះបានចោទប្រកាន់ រដ្ឋបាលសហរដ្ឋអាមេរិក បច្ចុប្បន្នថា បានជ្រៀតជ្រែកផ្នែកនយោបាយ ជាមួយនឹងការឆ្លើយតបរបស់ប្រទេស ចំពោះវិបត្តិសុខភាពសាធារណៈ។
លោក James Clyburn ប្រធានអនុគណៈកម្មាធិការសភា ទទួលបន្ទុកវិបត្តិជំងឺកូវីដ-១៩ បានឲ្យដឹងនៅក្នុងលិខិតមួយទៅកាន់ មន្រ្តីសុខភាពកំពូលរបស់រដ្ឋបាលថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលរដ្ឋបាល ត្រាំ បានជ្រៀតជ្រែកក្នុងការ ឆ្លើយតបនឹងវីរុសឆ្លងកូវីដ-១៩។
លោក Clyburn ក៏បានឲ្យផងដែរថា គណៈកម្មការនេះមានការព្រួយបារម្ភថា មន្រ្តីមួយចំនួន “អាចចាត់វិធានការ ដើម្បីលាក់បាំង និងបំផ្លាញភស្តុតាងនៃការប្រព្រឹត្ត ដ៏គ្រោះថ្នាក់នេះ” ខណៈពេលដែលជំរុញឱ្យមាន កិច្ចសហប្រតិបត្តិការក្នុងការ ស៊ើបអង្កេតលើការចោទប្រកាន់នេះ។
លិខិតនោះផ្ញើជូនរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងសេវាមនុស្សរបស់អាមេរិក និងនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) លោក Robert Redfield បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី បទសម្ភាសន៍របស់អនុគណៈកម្មាធិការនេះ បានចម្លងបទសម្ភាសន៍ជាមួយលោក Charlotte Kent ប្រធានសាខាវិទ្យាសាស្ត្រ និងនិពន្ធនាយកនៃរបាយការណ៍ ប្រចាំសប្តាហ៍ អំពីអត្រាឆ្លង និងមរណភាពនៅ CDC ៕
ដោយ ឈូក បូរ៉ា