ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន សន្យាផ្តល់ការចាក់វ៉ាក់សាំង ដល់អត្តពលិកអូឡាំពិក ទីក្រុងតូក្យូក្នុងនាមម្ចាស់ផ្ទះ

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានផ្ញើលិខិតគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីរៀបចំវ៉ាក់សាំងដល់ អត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ដែលត្រូវបានពន្យារពេលនៅឆ្នាំក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លិខិតនោះស្ថិតនៅខាងក្រោម ឈ្មោះលោកនាយករដ្ឋមន្រ្តី Yoshihide Suga ត្រូវបានបញ្ជូនទៅសម្ព័ន្ធភាព វ៉ាក់សាំងសកល ឯកជនសាធារណៈ Gavi ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ កាលពីខែវិច្ឆិកាមុនពេលរដ្ឋាភិបាល អង់គ្លេសអនុម័តវ៉ាក់សាំងដំបូង។

ប្រទេសជប៉ុន កំពុងគាំទ្របំណងប្រាថ្នារបស់ IOC សម្រាប់ការចាក់វ៉ាក់សាំង ដល់អត្តពលិក និងមន្រ្តីមកពីប្រទេសកំពុងអភិវឌ្ឍន៍។ កាលថ្ងៃទី១៦ ខែវិច្ឆិកានៅទីក្រុងតូក្យូ លោកThomas Bach ប្រធានIOCបាននិយាយទាក់ទង ទៅនឹងព្រឹត្តិការណ៍អូឡាំពិកឆ្នាំក្រោយថា លោកចង់បានអ្នកចូលរួមឲ្យបានច្រើន តាមដែលអាចធ្វើទៅបានដើម្បីចាក់វ៉ាក់សាំង។

IOC ហាក់ដូចជាកំពុងធ្វើការឆ្ពោះ ទៅរកការបង្កើតក្របខណ្ឌជាមួយ អង្គការពាក់ព័ន្ធដទៃទៀត ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង។ Gavi នឹងលើកកម្ពស់សុខភាព ពិភពលោកតាមរយៈការផ្តល់ វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ បច្ចុប្បន្នកំពុងធ្វើការជាមួយ អង្គការសុខភាពពិភពលោក ក្នុងចំណោមគម្រោងដទៃទៀត នៅលើគម្រោងវ៉ាក់សាំងការពារមេរោគ COVAX។

ប្រទេសជប៉ុន បានបរិច្ចាគថវិកាដល់ក្របខណ្ឌនេះ ដែលប្រទេសជឿនលឿនផ្នែក បច្ចេកវិទ្យាចូលរួមចំណែក ក្នុងការបង្កើតវ៉ាក់សាំងអាចចែកចាយ ដល់ប្រទេសកំពុងអភិវឌ្ឍន៍។ លោក Bach បានចង្អុលបង្ហាញកាលពីខែមុនថា IOC កំពុងពិចារណាលើការចំណាយ លើការចាក់វ៉ាក់សាំងអត្តពលិក និងមន្ត្រីសម្រាប់ការប្រកួតគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១៕

ដោយ៖ លី ភីលីព

To Top