បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថាមេដឹកនាំរបស់សហភាពអ៊ឺរ៉ុបទាំង២៧កាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀង គម្រោងថវិកាជួយសង្គ្រោះរយៈពេលវែងមួយ។
នេះមានន័យថាឆាប់ៗអ៊ឺរ៉ុបនឹងអាចទទួលបាន កញ្ចប់ថវិកា សរុបប្រមាណជា 1.8 ទ្រីលានអ៊ឺរ៉ូឬប្រមាណជា 2.19 ទ្រីលានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងការទប់ទល់នឹងបញ្ហានានា ដែលបណ្តាមកពីវិបត្តិកូវីដ19។
ទោះបីជាយ៉ាងណាក្តីអ្វីដែលយើងអាចដឹង បានទៀតនៅពេលនេះគឺថាកញ្ចប់សង្គ្រោះចាំបាច់ត្រូវការធ្វើសច្ចាប័ន ពីរដ្ឋជាសមាជិកទាំងអស់ ជាមុននឹងអាចចូលជាធរមានបាន។គួរឲ្យដឹងដែរថាកន្លងមកមានតែប្រទេសប៉ូឡូញ និងហុងគ្រីប៉ុណ្ណោះដែលធ្លាប់បានរារាំងនិងជំទាស់ទៅនឹងកញ្ចប់ប្រាក់ជំនួយ មួយនេះ៕
ប្រែសម្រួល៖ស៊ុនលី