ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីបញ្ជាទិញ វ៉ាក់សាំងបាន១៥៥.៥លា នដូស រួចរាល់និងកំពុងព្យាយាមបញ្ជាទិញថែម ១១៦លានដូសទៀត

បរទេស៖យោងតាមការទិន្នន័យរបស់រដ្ឋាភិបាលបានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានធ្វើការបញ្ជាទិញ វ់ាក់សាំងចំនួនដល់ទៅ១៥៥,៥លានដូសរួចទៅហើយហើយ កំពុងបន្តស្វែងរកការបញ្ជាទិញបន្ថែម ១១៦លានដូសបន្ថែមទៀត។

ប្រសិនបើកិច្ចព្រមព្រៀងនឹង ឈានទៅដល់ការចុះហត្ថលេខាជាផ្លូវការមែននោះ ប្រទេសឥណ្ឌូនេស៊ីដែលជាប្រជា ជា តិ មានប្រជាជនច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះនឹងមានវ៉ាក់សាំង សរុប២៧១,៥លានដូសសម្រាប់ប្រើប្រាស់ លើសពីគោលដៅដែលខ្លួនចាំបាច់ត្រូវយ៉ាងហោចណាស់២៤៦,៦លានដូស ខណៈដែលពលរដ្ឋរបស់ខ្លួនជាក់ស្តែងមានរហូត ទៅដល់២៧០លាននាក់។

គួរឲ្យដឹងដែរថាបច្ចុប្បន្នវ៉ាក់សាំង ដែលឥណ្ឌូនេស៊ីបានបញ្ជាទិញ  មានប្រមាណជា១២៥,៥លានដូសគឺ ជាផលិតផលរបស់ក្រុមហ៊ុនចិន Sinovac Biotech Ltd និង៣០លានដូសពីក្រុមហ៊ុន Novavax Inc៕

ប្រែសម្រួល៖ស៊ុនលី

To Top