ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោនគ្រោងកាត់ជំនួយ ទាំងអស់សម្រាប់កិច្ចការងារប្រឆាំង ភេវរកម្មរបស់ CIA

បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត abcnews នៅថ្ងៃនេះបានសរសេរថាមន្ទីរប៉ង់តាហ្គោន បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ ការសម្រេចចិត្តកាត់ជំនួយ របស់ខ្លួនទាំងអស់សម្រាប់កិច្ចការងារប្រឆាំង ភេវរកម្មនៃទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិក CIA។

នៅក្នុងលិខិតមួយដែលផ្ញើជូន ទៅដល់អង្គភាព CIA ពីសំណាក់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បណ្តោះអាសន្នលោក Christopher Miller បានបញ្ជាក់ថាផែនការកាត់ ជំនួយនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី៥ខែមករាខាងមុខនេះ។

ទោះបីជាយ៉ាងណាក្តីគេ នៅមិនទាន់បានដឹងច្បាស់ទេថា តើការសម្រេចចិត្តមួយនេះធ្វើឡើងក្រោមមូលហេតុអ្វីនោះទេ ហើយតើវានឹងអាចធ្វើឲ្យប៉ះពាល់ដល់កម្រិតណាទៅលើកិច្ចការងារប្រយុទ្ធប្រឆាំង ភេវរកម្មនៅទូទាំងពិភពលោក ដោយក្រុមការងារ CIA នោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top