ព័ត៌មានអន្តរជាតិ

ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់​ៗ​ នៃ​ប្រទស​ចិន និង​អឺរ៉ុប​ចេញផ្សាយ​ សេចក្តី​ប្រកាស​រួម​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ ​ឈ្នះ-ឈ្នះ ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​សភាពការណ៍​ថ្មី​

​នា​ថ្ងៃទី​១០ ខែ​ធ្នូ​ អគ្គ​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​មជ្ឈិមចិន​ បាន​រៀបចំ​ធ្វើ​វេទិកា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ នៃ​ប្រព័ន្ធផ្សាព្វផ្សាយ​ “ដៃគូអឺរ៉ុប​” ឆ្នាំ​២០២០​តាមប្រព័ន្ធវីដេអូខុនហ្វឺរិន ដើម្បី​ធ្វើ​កិច្ច​សន្ទនា​ជាមួយ​តំណាង​ចូល​រួម​វេទិកា​ ២៨ រូប​ដែល​មកពី​ប្រព័ន្ធ​ផ្សាព្វផ្សាយ​ចំនួន​ ២៥ នៃ​ប្រទេស ១៦​ នៅ​តំបន់​អឺរ៉ុប​ ជុំវិញ​ប្រធាន​បទ​ស្តីពី​ “​ ទំនុក​ចិត្ត​ កិច្ច​សន្ទនា​ កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ឈ្នះ​-ឈ្នះ​” ។

តំណាង​នៃ​ប្រព័ន្ធផ្សព្វផ្សាយ ​នៃប្រទេស​ចិននិង​អឺរ៉ុប ​បាន​រួម​គ្នា​ប្រកាស​ «សេចក្តី​ប្រកាស​រួម​ស្តីពី​ការ​បង្កើន ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​» ​ក្នុង​​ន័យ​ជំរុញ​ឱ្យ​ប្រព័ន្ធផ្សព្វផ្សាយ ​នៃ​ប្រទេស​ចិននិង​អឺរ៉ុប​បង្កើន​កិច្ច​សហប្រតិបត្តិការ​ រួម​សុខរួម​ទុក្ខ រួម​សាមគ្គី​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ក៏​ដូ​ចជាលើកតម្កើង​ទំនុក​ចិត្ត​ នៃ​សហគមន៍​អន្តរជាតិ​​ ។

ពេល​ថ្លែងសុន្ទរកថា ​​ក្នុង​វេទិកានេះ​​ លោក ​ShenHaixiong អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន ​បាន​លើក​សំណើ​ចំនួន​ ៣ ចំណុច​អំពី​កិច្ច​សហប្រតិបត្តិការ ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រវាង​ចិន​និងអឺរ៉ុប​ ពោល​គឺ​ទី១ ធ្វើ​ឱ្យ​មានភាព​ស៊ីជម្រៅនូវ​កិច្ច​សហប្រតិបត្តិការក្នុង​វិស័យ ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ទី ២ ជំរុញ​ការផ្លាស់ប្តូរ​ និង​បំពេញ​ទស្សនកិច្ច​គ្នា​ទៅវិញទៅម​រវាង​បុគ្គលិក​ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទី​៣ បង្កើន​ការ​កសាង​យន្តការ​សហប្រតិបត្តិការ​ ។

លោក​បាន​ថ្លែង​ថា​ កិច្ច​សន្ទនា​ ការផ្លាស់ប្តូរ​ និង​កិច្ច​សហប្រតិបត្តិការរវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៃប្រទេស​ចិននិង​អឺរ៉ុប​នឹង ​ឆ្ពោះទៅកាន់​ដំណាក់​កាល​ថ្មី​ដែលមាន ​ភាពកាន់តែ​​ជិតស្និទ្ធ​ កាន់តែ​ស៊ីជម្រៅ​និង​អនុវត្ត​ជាក់ស្តែង ​។

លោក​ Friedenberg ប្រធាន​ទីភ្នាក់​ងារព័ត៌មាន​ Reuters បាន​ថ្លែង​ក្នុង​វេទិកា​នេះ​ថា​ ចាំបាច់​ត្រូវ​តែ​យល់​ឃើញ​​ថា​ កិច្ច​សហប្រតិបត្តិការ​មាន​សារៈសំខាន់​ក្រៃលែង ​ក្នុង​អេកូបរិយាកាស​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​ ។ យើង​អាច​សម្រេច​បាន​នូវ​ កិច្ច​សហប្រតិបត្តិការ​តាមរយៈទម្រង់កិច្ច​​សហប្រតិបត្តិការផ្នែក​ព័ត៌មាន​ សម្ព័ន្ធ​មុខរបរ​ ឱកាស​ពាណិជ្ជកម្ម​ថ្មី​ និង​វេទិកា​ចែករំលែក​ខ្លឹមសារ​ជាដើម​ ។

លោក​រំពឹងទុក​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​រួម​សហការ​គ្នា​ បង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ដើម្បី​ធានារ​ឱ្យ​ប្រព័ន្ធផ្សព្វផ្សាយ​ទាំង​អស់វិវឌ្ឍរីក​ចម្រើន​ទៅមុខទាំង​អស់​គ្នា​​ ។

To Top