បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃសៅរ៍នេះថា ទណ្ឌកម្មអង់គ្លេសជុំថ្មីមួយ លើជនជាតិរុស្ស៊ី ជុំវិញបញ្ហារំលោភបំពានសិទ្ធិមនុស្ស ដែលគេចោទប្រកាន់ ក្នុងសាធារណរដ្ឋឆេនយ៉ា គឺមិនសមហេតុផល ហើយទីក្រុងមូស្គូអាចនឹងធ្វើការសងសឹកវិញ។
ក្រសួង បាននិយាយប្រាប់ទៀតថា “ដំណើរការចោទប្រកាន់ ដោយនយោបាយ ដោយឥតសង្ស័យនេះ នឹងបង្កឲ្យមានឥទ្ធិពលអវិជ្ជមាន លើចំណងមិត្តភាពរវាង ប្រទេសរបស់រុស្ស៊ីនិងអង់គ្លេស” ហើយលោកបាន និយាយបន្ថែមទៀតថា ប្រទេសរុស្សីរក្សាសិទ្ធិចាត់វិធានការ តបវិញយ៉ាងសមស្រប។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអង់គ្លេសបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្ម លើជនជាតិរុស្ស៊ី ចំនួន១១រូប ដែលរួមបញ្ចូលទាំង ឥស្សរជន សន្តិសុខនិងមន្ត្រីនានា ពីប្រទេសរុស្ស៊ី ប្រទេសវេណេស៊ុយអេឡា ប៉ាគីស្ថាន និងហ្គាំប៊ី ជាទង្វើមួយស្របតាម សហរដ្ឋអាមេរិក ស្តីពីការរំលោភបំពាន សិទ្ធិមនុស្ស៕