ព័ត៌មានអន្តរជាតិ

ថៃ៖ អ្នកទេសចរសម្រុក ទៅលេងស្រុក Sangkhla Buri ក្នុងពេលថៃ រកឃើញអ្នកឆ្លង​វីរុសកូវីដ១៩ រាល់ថ្ងៃ

បរទេស៖ អ្នកទេសចរបានសម្រុកទៅស្រុក Sangkhla Buri នៅចុងសប្តាហ៍ថ្ងៃឈប់សម្រាករយៈពេលយូរ ដោយសណ្ឋាគារ និងរមណីយដ្ឋាន ត្រូវបានកក់ទុករហូតដល់ឆ្នាំថ្មី ចំពេលមានវិធានការទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩ និងចំពេលដែលថៃរកឃើញអ្នកឆ្លង​ វីរុសកូវីដ១៩ រាល់ថ្ងៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា បរិយាកាសនៅស្ពាន Uttamanusorn ដែលត្រូវបានគេស្គាល់ថា Saphan Mon គឺមានភាពរស់រវើកកាលពីថ្ងៃសៅរ៍ នៅពេលដែលអ្នកទេសចរ នាំគ្នាដើរលើស្ពានឈើ វែងជាងគេបំផុតរបស់ប្រទេស ដែលលាតសន្ធឹងលើទន្លេ Song Kalia ។ ពួកគេទាំងអស់ត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ រកជំងឺកូវីដ១៩ ដែលគ្រប់គ្រង ដោយមន្ត្រី សុខាភិបាលនិងអ្នកស្ម័គ្រចិត្ត អ្នកទេសចរទាំងអស់ត្រូវបានស្នើសុំ ឱ្យពាក់ម៉ាសមុខ។

សូមជម្រាបថា បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩របស់ថៃគឺ ថៃមានអ្នកជំងឺកូវីដ១៩ សរុប ៤ ១៩២ នាក់ ប៉ុន្តែបានព្យាបាលជាសះស្បើយចំនួន ចំនួន ៣ ៩១៥ នាក់ ហើយអ្នកជំងឺកូវីដកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧ នាក់ និងអ្នកជំងឺស្លាប់មានចំនួន ៦០នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top