បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានកាត់ទោសព្យួរកអ្នកសារព័ត៌មាន Amad News មួយរូប ឈ្មោះ Rouhollah Zam បង្កឲ្យមានការថ្កោលទោសរិះគន់ខ្លាំងក្លា ពីសំណាក់អន្តរជាតិ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។
យោងតាមអង្គការលើកលែង ទោសអន្តរជាតិ អាជ្ញាធរអ៊ីរ៉ង់បានផ្តោតគោលដៅលើលោក Rouhollah Zam ពីបទពាក់ព័ន្ធជាមួយ បណ្ដាញព័ត៌មានប្រឆាំង Amad News ដែលពួកគេបានភ្ជាក់ទៅនឹង ការតវ៉ាខែមករាឆ្នាំ២០១៨ ប្រឆាំងស្ថាប័នរដ្ឋ ហើយអាជ្ញាធរអ៊ីរ៉ង់ក៏បានចោទប្រកាន់ លោកជាសាធារណរដ្ឋផងដែរ ពីបទផ្តល់ការសម្ងាត់ឲ្យអ៊ីស្រាអែលនិងបារាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការលើកលែងទោសអន្តរជាតិ បាននិយាយប្រាប់យ៉ាងដូច្នេះថា “យើងមានចិត្តតក់ស្លុតនិងរន្ធត់ជាខ្លាំង ដោយដឹងថា អាជ្ញាធរអ៊ីរ៉ង់បានកាត់ទោសអ្នកសារព័ត៌មានប្រឆាំង គឺលោក Rouhollah Zam នៅពេលព្រឹកព្រលឹមថ្ងៃនេះ”៕
ប្រែសម្រួល៖ ប៉ាង កុង