ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការយូអិន ជំរុញថ្នាក់ដឹកនាំគ្រប់ប្រទេស ឲ្យប្រកាសភាពអាសន្ន នៃអាកាសធាតុ

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ ប្រកាសភាពអាសន្ន នៃបម្រែបម្រួលអាកាសធាតុ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ស្របពេលដែលថ្នាក់ដឹកនាំពិភពលោក ដែលប្រារព្ធពិធីរំឭកខួបទី៥ នៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស បានធ្វើការប្ដេជ្ញាបន្ថែមទៀត ពាក់ព័ន្ធនឹងទំហំនៃវិបត្តិ។

លោក តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “តើអ្នកណា ដែលនៅតែអាចបដិសេធថា យើងមិនកំពុងតែប្រឈមមុខ នឹងភាពអាសន្នធ្ងន់ធ្ងរបាន? នោះជាមូលដ្ឋានថ្ងៃនេះ ដែលខ្ញុំធ្វើការអំពាវនាវ ឲ្យមេដឹកនាំទាំងអស់ នៅទូទាំងពិភពលោក ប្រកាសភាពអាសន្នអាកាសធាតុ ក្នុងប្រទេសរបស់ខ្លួន រហូតដល់ការបន្សុទ្ធកាបូន ត្រូវបានធ្វើឡើង”។

គួរបញ្ជាក់ថា លោក Guterres បានធ្វើការអំពាវនាវដូច្នេះ នៅក្នុងជំនួបកំពូលមួយ ដែលមានគោលដៅ កសាងពង្រឹងសន្ទុះគាំទ្រ ដល់កិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស ដែលត្រូវបានបង្កើតឡើង នៅក្នុងពេលប៉ុន្មានខែចុងក្រោយ ដោយការប្តេជ្ញាថ្មីពីប្រទេសចិន និងភាពអាចកើតមាន ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន នាំយកសហរដ្ឋអាមេរិក វិលចូលក្នុងកិច្ចព្រមព្រៀងនោះវិញ៕ ប្រែសម្រួល៖ប៉ាង កុង

To Top