Covid-19

កូវីដ១៩៖ អាល្លឺម៉ង់ សម្រេចបិទប្រទេសសាជាថ្មី ទាំងថ្ងែបុណ្យគ្រិស្តម៉ាក

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បានប្រកាសហើយថា នឹងបន្តបិទទ្វាប្រទេសយ៉ាងតឹងរ៉ឺងបំផុត ទាំងថ្ងៃបុណ្យគ្រិស្តម៉ាកផង ដោយសារតែមកដល់ពេលនេះ ចំនួនអ្នកស្លាប់និងឆ្លងកូវីដ១៩ បានកើនឡើងដល់កំណត់ត្រាថ្មីទៀតហើយ។

ប្រភពដដែលបានសរសេរទៀតថា ហាងនិងអាជីវកម្មដែលមានសំខាន់ ទាំងឡាយណានៅទូទាំងប្រទេស នឹងត្រូវបិទជាដាច់ខាត ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយ ខណៈដែលសាលារៀនផង ក៏ដូចគ្នាហើយក្មេងៗទាំងអស់ ត្រូវចាំបាច់ស្ថិតនៅក្រោមការមើលថែរក្សា ឲ្យបានខ្ពស់តាមដែលអាចធ្វើបាននៅតាមផ្ទះ។

អធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merkel ធ្លាប់បានប្រកាសកាលពីពេលថ្មីៗនេះ ហើយថាការដើរលេងផ្សេងនៅអំឡុង ពេលបុណ្យគ្រិស្តម៉ាកនឹងបានធ្វើ ឲ្យគម្លាតសុវត្ថិភាពរបស់សង្គម កាន់តែគ្មានប្រសិទ្ធភាពជាមិនខាន។

គួរឲ្យដឹងដែរថា ការប្រកាសបិទទ្វាចុងក្រោយនេះ នឹងចាប់ផ្តើមមានសុពលភាព ចាប់ពីថ្ងៃទីពុធទី១៦ ខែធ្នូរហូតដល់ថ្ងៃទី១០ ខែមករាហើយការសម្រេចចិត្ត នេះត្រូវបានធ្វើឡើងក្រោយ ពីកិច្ចប្រជុំរបស់មេដឹកនាំរដ្ឋទាំង១៦ របស់ប្រទេស ៕

ប្រែសម្រួល៖ ស៊ុន លី

To Top