ព័ត៌មានអន្តរជាតិ

បារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត នឹងមិនចូលរួមវេទិភាពាណិជ្ជកម្ម ជុំវិញរឿងកាត់ទោស ព្យួរកអ្នកសារព័ត៌មាន

បរទេស៖ ប្រទេសបារាំងបាននិយាយនៅថ្ងៃអាទិត្យថា ឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ីរ៉ង់ នឹងមិនចូលរួមក្នុងវេទិកា ពាណិជ្ជកម្មអនឡាញ ក្នុងទីក្រុងតេអេរ៉ង់ នៅក្នុងសប្ដាហ៍នេះទេ ដោយមានជម្លោះកើនឡើង រវាងប្រទេសអ៊ីរ៉ង់និងប្រទេសអឺរ៉ុប ជុំវិញការកាត់ទោសព្យួរក អ្នកសារព័ត៌មានប្រឆាំងអ៊ីរ៉ង់ លោក Ruhollah Zam។

ចំណែកប្រេសិតផ្សេងទៀត មកពីប្រទេសអាល្លឺម៉ង់ អូទ្រីស និងអ៊ីតាលី ក៏នឹងលុបចោលការចូលរួមរបស់ពួកគេ ក្នុងវេទិកាពាណិជ្ជកម្ម ដែលប្រព្រឹត្តនៅថ្ងៃទី១៤ ខែធ្នូនេះដែរ នេះបើតាមការនិយាយប្រាប់ឲ្យដឹង ពីក្រសួងការបរទេសរបស់ប្រទេសបារាំង។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងគ្នាមួយ អ្នករៀបចំវេទិកាពាណិជ្ជកម្មអឺរ៉ុប-អ៊ីរ៉ង់ ក្រោយមក បាននិយាយប្រាប់ថា ពួកគេនឹងពន្យាពេលវេទិកានោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top