បរទេស៖ ក្រសួងការបរទេសតៃវ៉ាន់ និយាយថា តៃវ៉ាន់នឹងដាក់ពាក្យស្នើសុំចូលរួម កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក នៅពេលដែលបានបញ្ចប់ កិច្ចពិភាក្សាក្រៅផ្លូវការ ជាមួយសមាជិក១១ទាំង១១ប្រទេសរបស់វា ហើយកិច្ចពិភាក្សាគ្នានោះ កំពុងតែប្រព្រឹត្តទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយប្រាប់ថា យោងទៅតាមដំណើរការកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ថាCPTPP អ្នកដាក់ពាក្យសុំចូលជាសមាជិកថ្មី ជាបឋមចំាបាច់ត្រូវតែបំពេញកិច្ច ពិភាក្សាក្រៅផ្លូវការ ជាមួយសមាជិកដែលមានស្រាប់ និងសម្រេចការព្រមព្រៀងគ្នា នៅមុនពេលដាក់ពាក្យស្នើសុំ។
ចំណែកកិច្ចពិភាក្សាគ្នាទាំងនោះ កំពុងតែប្រព្រឹត្តទៅ ហើយប្រទេសជាសមាជិកនានា បានយល់ច្បាស់រួចទៅហើយ អំពីការប្តេជ្ញានិងវិធានការតៃវ៉ាន់ ដើម្បីស្វះស្វែងសុំចូលជាសមាជិក និងឥរិយាបថគឺមានភាពវិជ្ជមាន នេះបើតាមការនិយាយរបស់ ក្រសួងការបរទេសតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ៕
ប្រែសម្រួល៖ ប៉ាង កុង