ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីរ៉ាក់ សម្លាប់ក្រុម IS អស់៤២នាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា យោធាអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងកុំម្ម៉ង់ដូ របស់ក្រុមសេវាកម្មប្រឆំាងអំពើភេរវកម្ម (CTS)បានអនុវត្តប្រតិបត្តិការមួយ នៅខេត្ត Nineveh ដោយសម្លាប់ក្រុមរដ្ឋឥស្លាម (IS)អស់ចំនួន៤២នាក់ ។

លោក Yahia Rasoul អ្នកនាំពាក្យរបស់បញ្ជាការកងកម្លាំងអ៊ីរ៉ាក់ បាននិយាយថា របាយការណ៍សម្ងាត់បានឲ្យដឹងថា កងកម្លាំង CTS ដែលមានយន្តហោះចម្បាំងចម្រុះ របស់អន្តរជាតិ និងអ៊ីរ៉ាក់ បានធ្លាក់គ្រាប់ចំតំបន់ Ayn al-Jahash នៅភាគខាងត្បូងខេត្ត Nineveh រដ្ឋធានី Mosul ចម្ងាយប្រមាណ៤០០គីឡូម៉ែត្រ នៅភាគខាងជើងនៃក្រុងបាដាដ ។

លោក Rasoul បានបន្ថែមថា ជាលទ្ធផល ប្រតិបត្តិការនេះ បានសម្លាប់ក្រុមសកម្មប្រយុទ្ធអស់៤២នាក់ ក្នុងនោះបូករួម ទំាងមេដឹកនំាតំបន់៥នាក់ផងដែរ និងរឹបអូសអាវុធយុទ្ធភ័ណ្ឌ និងគ្រឿងផ្ទុះ នៅក្នុងទីតាំងលាក់ខ្លួនជាច្រើន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top